កូន​ប្រុស​លី​កាំ​បិ​តដេញ​កាប់​ឪពុក​រហូត​ ដល់​ប៉ុស្តិ​ប៉ូលីស​ ត្រូវ​សមត្ថកិច្ច​ឃាត់​​ខ្លួន

  • កំពង់ឆ្នាំង ៖ កូនប្រុស អកត្តញូម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីបានធ្វើសកម្មភាព លីកាំបិតផ្គាក់ជិះម៉ូតូដេញកាប់ឪពុករបស់ខ្លួនរហូតដល់មុខប៉ុស្តិរដ្ឋបាល ។

    ហេតុការណ៍អំពើហឹង្សា កូនដេញកាប់ឪពុកនេះ បានកើតឡើងកាលពីរសៀលទី១១ ខែឧសភា ឆ្នាំ២០២១ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្លកវៀន ស្ថិតនៅក្នុងភូមិស្រែក្រៅ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ មានឈ្មោះសាយ ទី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ចំណែកជនរងគ្រោះជាឪពុកឈ្មោះសាយ គ្រឿន នៅក្នុងភូមិ ឃុំជាមួយគ្នា ។

    សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឪពុកនិងកូន បានទាស់សំដីគ្នាយ៉ាងខ្លាំង រហូតដល់គម្រាមសម្លាប់ឪពុកចោលទៀត។ ក្រោយពីប្រកែកសំដីគ្នាទៅមកយ៉ាងតឹងសរសៃក កូនប្រុសក៏បានទាញកាំបិទផ្គាក់យកកាប់ឪពុក ។ ពេលឃើញដូចនេះបុរសជាឪពុកបានរត់ចេញពីផ្ទះសំដៅ ទៅរកសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ។ កូនប្រុសឃើញដូចនេះ ក៏លីកាំបិតជិះម៉ូតូតាមពីក្រោយដេញតាមកាប់ឪពុក រហូតដល់មុខប៉ុស្តិរដ្ឋបាលធ្លកវៀន សមត្ថកិច្ចបានចាប់ឃាត់ខ្លួន កូនអកត្តញូនេះតែម្តង ។

    បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង