ប៉ូ​លីស​ស្រុក​រលា​ប្អៀរ​ ឃាត់​ខ្លួន​ជ​ន​សង្ស័យ​៣​នាក់​ពាក់​ព័ន្ធ​និង​ គ្រឿង​ញៀន​

  • កំពង់ឆ្នាំង ៖ លោកហ៊ុល វាសនា ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន ស្រុករលាប្អៀរ ចុះបង្ក្រាបករណីសមគំនិត ជួញដូរ និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះសំណាក់ ភ្នំដើមផ្កាក្នុងភូមិអណ្តូងជ្រៃ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

    លោកស្នងការរងបានឲ្យដឹងថា ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ក្នុងនោះ ១/ឈ្មោះពៅ សុគា ភេទប្រុស អាយុ២៣ឆ្នាំ ជាខ្មែរឥស្លាម មុខរបរ ប៉ះកង់ឡាន រស់នៅភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ២/ឈ្មោះឯល.ទុលការីម ភេទប្រុស អាយុ២៥ឆ្នាំ ជាខ្មែរឥស្លាម មុខរបរមិនពិត រស់នៅភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ និង ៣/ឈ្មោះ សាន់សាណាស់ ភេទស្រី អាយុ២១ឆ្នាំ ជាខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រសះថ្មី ឃុំឈូកសរ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

    ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាំងរួមមាន ថ្នាំញៀនចំនួន៣កញ្ចប់ ទូរសព្ឌ័៤គ្រឿង ឧបករណ៍វេចខ្ចប់ និង សម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង