ចាប់​ខ្លួន​បុរស​ម្នាក់​ជាមួយ​ថ្នាំ​ញៀន​៣​កញ្ចប់​ បញ្ជូន​ទៅ​តុលា​​ការ​

  • កំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងប៉ូលីសការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការ ដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ។

    ក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះនួន ស៊ីណាត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាកម្មករសំណង់ និង មានទីលំនៅក្នុងភូមិខ្វិត ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

    ក្នុងពេលឃាត់ខ្លួនជនសង្ស័យនោះ សមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់ ទូរស័ព្ទដៃ១គ្រឿង និង ឧបករណ៍ជក់មួយចំនួនទៀត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង