កំពង់ឆ្នាំង ៖ ផ្ទះ១ខ្នងទំហំ៩ម៉ែត្រគុណ៧ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ទើបនឹងសាងសង់រួចរាល់ថ្មីៗ បានរលំបាក់រាបដល់ដី និង ផ្ទះចំនួន៣ខ្នងទៀតប៉ើងរបើកដំបូល ដោយសារខ្យល់កន្ត្រាក់ ។

ហេតុការណ៍ខ្យល់កន្ត្រាក់នេះបានកើតឡើងកាលពីវេលាម៉ោង ២៤កណ្តាលអាធ្រាតុថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ នៅក្នុងភូមិជ្រៃកោងកើត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។

ម្ចាស់ផ្ទះដែលបាក់រលំដោយសារខ្យល់កន្ត្រាក់នេះ ឈ្មោះនូ សារូ ភេទប្រុស អាយុ៤៣ឆ្នាំនិងប្រពន្ធឈ្មោះយែ រ៉ែម អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិ ឃុំខាងលើ។
នៅក្នុងហេតុការណ៍នេះបណ្តាលឲ្យខូចខាតម៉ូតូ១គ្រឿងដែលទុកនៅក្រោមផ្ទះប៉ុន្តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕