លួច​ចូល​តាម​ប្រ​ហោង​ជញ្ចាំង​ផ្ទះ​បំរុង​រំលោភ​តែ​មិន​បាន​សម្រេច​ត្រូ​វនគរ​បាល​ស្រុក​សាម​គ្គី​មាន​ជ័យ​ ចាប់​ខ្លួន​

  • កំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវនគរបាលឃាត់ខ្លួនកាលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីធ្វើសកម្មភាពលបលូនចូលតាមប្រហោងក្តាជញ្ចាំងផ្ទះ (ផ្ទះទាម)របស់ជនរងបំរុងរំលោភតែមិនបានសម្រេច។

    សមត្ថកិច្ច បានអោយដឹងថា ហេតុការណ៍កើតឡើងកាលពីថ្ងៃទី០២ ខែ ឧសភា ឆ្នាំ២០២១នៅចំណុចផ្ទះជនរងគ្រោះ នៅភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានករណីប៉ុនប៉ង រំលោភសេពសន្ថវៈ បង្កឡើងដោយជនសង្ស័យឈ្មោះ អ៊ុន វុទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

    សមត្ថកិច្ច បានអោយដឹងទៀតថា ជនសង្ស័យបានទៅលបលូនចូលតាមប្រហោងក្តាជញ្ចាំងផ្ទះ (ផ្ទះទាម)របស់ស្រ្តីជនរងគ្រោះ នៅភូមិ ឃុំជាមួយគ្នា ក៏ឡើងទៅលើពូកបំរ៉ុងនិងចាប់រំលោភតែជនរងគ្រោះដឹងខ្លួនរួចក៏ខ្លាចជនសង្ស័យចាប់រំលោភខ្លួនក៍យកកាំបិតចិតបន្លែកាប់បណ្តាលអោយរងរបួសស្រាល និងបានស្រែកអោយបងប្អូនជួយលុះព្រឹកឡើងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ជនរងគ្រោះក៏មកប្តឹងសមកិច្ចនគរបាលតែម្តង។

    ជនសង្ស័យត្រូវបានកម្លាំងសមកិច្ចបានឃាត់ខ្លួនក៏សាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ឆ្នាំងតាមនីតិវិធី៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង