កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានប្រគល់គ្រាប់ចាស់ៗ ដែលសេសសល់ពីសម័យសង្គ្រាម ចំនួន០១គ្រាប់ ជូនទៅមន្ត្រីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា CMAC ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃមូល បានអោយដឹងថា គ្រាប់ដែលប្រគល់ជូនស៊ីម៉ាក់ ជាប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះ ដែលទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋឈ្មោះ អុិត សេត ភេទស្រី ស្ថិតនៅភូមិវ៉ាក ឃុំព្រៃមូល ស្រុករលាប្អៀរ៕