ប្រ​ធា​ន​គណ​កម្មា​ធិ​ការ​​សាខា​កាក​បាទ​ក្រ​ហម​កម្ពុជា​ខេត្តកំ​ពង់​ឆ្នាំង​ បន្ត​ចុះអ​ប់រំ​ផ្សព្វ​ផ្សាយ​អំពី​វិ​ធាន​ការ​បង្កា​រ​ ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩ ​ដល់​ប្រជា​ពល​រដ្ឋ​ នៅ​ស្រុក​កំព​ង់លែង​​​

  • កំពង់ឆ្នាំង ៖ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រហមចុះធ្វើការអប់រំ ផ្សព្វផ្សាយ អំពីវិធានការបង្ការ កាត់បន្ថយហានិភ័យពីការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ ដល់ប្រជាពលរដ្ឋ នៅឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

    លោកប្រាក់ សុភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានឲ្យដឹង កន្លងមកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានយកចិត្តទុកដាក់ បំពេញភារកិច្ច ក្នុងការចូលរួមបង្ការ និង ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ដោយចុះអប់រំ ពន្យល់ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ នៅតាមក្រុង និង ស្រុកនានា ក្នុងខេត្តកំពង់ឆ្នាំងឲ្យចូលរួមទប់ស្កាត់ និង បង្ការជំងឺកូវីដ១៩។

    មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមអម សុភា ប្រធានគណកម្មាធិកាសាខាកាកបាតក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អំពីសុខុមាលភាព របស់ប្រជាពលរដ្ឋ ក្នុងការបង្ការ ការពារជំងឺឆ្លងកូវីដ១៩នេះ គណកម្មកាធិការសាខាតែងតែបានអនុវត្តតាមការណែនាំ របស់សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន ក្នុងការបន្តចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយជាប្រចាំ ពីវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតាមទីកន្លែងនានាក្នុងខេត្តកំពង់ឆ្នាំង ។

    ឯកឧត្តមបានបញ្ជាក់ទៀតថា ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះប្រទេសកម្ពុជា ក៏កំពុងរងគ្រោះផងដែរ ។ ជំងឺកូវីដ១៩ គឺបង្កឲ្យក្តៅខ្លួនខ្លាំង ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ក្នុងករណីមារោគសញ្ញាទាំងអស់នេះ ត្រូវប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរ និង ស្វែងរកសេវាសុខាភិបាលរបស់រដ្ឋ ។

    ឯកឧត្តមអម សុភា បានបញ្ជាក់ទៀតថា នាពេលខាងមុខនេះ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងមកដល់ ដូចនេះលំហូរចូលរបស់ប្រជាពលរដ្ឋចូលក្នុងមូលដ្ឋានរបស់ខ្លួន អាចនឹងមានច្រើន ដូចនេះរាល់ពេលមានបងប្អូនដែលចូលមកថ្មី ត្រូវរាយការណ៍មកសមត្ថកិច្ច និង អាជ្ញាធរ ដើម្បីឲ្យគាត់ដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ។ ហើយក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិនេះ មិនត្រូវធ្វើការជួបជុំ ផឹកគ្រឿងស្រវឹងនោះទេ ត្រូវរក្សាគម្លាតសុវត្ថិភាព ។


    ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរក្សាសុខភាព និង រក្សាអនាម័យ ព្រមទាំងចូលរួមអនុវត្តតាមការផ្សព្វផ្សាយអប់រំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល ៣កុំ ៣ការពារនិង២ចូលរួម ជាប់ជាប្រចាំដើម្បីសុខភាពយើង និង សហគមន៍គ្មានជំងឺកូវីដ.១៩ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង