ជួប​ជុំ​ស៊ីផឹក​ ​និង​ច្រៀង​ខារ៉ា​​អូខេ មិន​ស្ដាប់​ការ​​ណែនាំ​​​រ​បស់​​​អាជ្ញាធរ​​ ល្មើស​​វិធាន​ការ​​សុខា​ភិបាល ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​៣​នាក់

  • ភ្នំពេញ៖ បុរស៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងធ្វើការ​ឃាត់ខ្លួន ក្នុងករណីល្មើសវិធានការសុខាភិបាល ក្នុងការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ១៩ ដោយពួកគាត់ជួបជុំស៊ីផឹក និងច្រៀងខារ៉ាអូខេ។
    សមត្ថកិច្ចន​គរបាលខណ្ឌសែនសុខ បានអោយដឹងថា កម្លាំងនគរបាលប៉ុស្តិ៍​រដ្ឋបាលគោកឃ្លាង បានធ្វើការ ឃាត់ខ្លួនបុរស៣នាក់ ករណី​ល្មើស​វិធានការ​សុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ (ជួបជុំស៊ីផឹក និងច្រៀងខារ៉ា​អូខេ) នៅចំណុច​មុខបន្ទប់​ជួល​ក្នុង​ផ្សារ​បឹង​បៃតង ​ផ្លូវបេតុង ភូមិត្រពាំង​ស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
    បុរសទាំង៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖ ទី១-ឈ្មោះ អូន រតនា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង​ម៉ាស៊ីន​រោង​ចក្រ ស្នាក់​នៅបន្ទប់ជួល ផ្លូវបេតុង ភូមិ​ត្រពាំងស្វាយ សង្កាត់គោក​ឃ្លាង ខណ្ឌសែន​​សុខ (គ្មានសារធាតុញៀន), ទី២-ឈ្មោះ ហូ រុនមុនី ភេទ​ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មាន​សារធាតុញៀន) , ទី៣-ឈ្មោះ ហេង សូវីត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅ​បន្ទប់​ជួល ផ្លូវបេតុង ភូមិ​ត្រពាំង​ស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មាន​សារធាតុញៀន) ។
    ជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅ​អធិការ​​ដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តច្បាប់តាមនីតិវិធី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង