កំពង់ឆ្នាំង ៖ កុមារីម្នាក់បានឈ្លក់ទឹកអាង រហូតដល់ស្លាប់ ក្រោយពីបានចុះលេង ដោយគ្មានអ្នកដឹង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ នៅភូមិថ្នល់ថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលមូដលដ្ឋានបានឲ្យដឹងថា កុមារីរងគ្រោះមានឈ្មោះរ៉ា សុខជា អាយុ៨ឆ្នាំ ជាជនមានពិការភាព ជើងទាំងពីត្រឹមចង្កេះ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ច បានឲ្យដឹងថា នៅក្បែរផ្ទះជនរងគ្រោះ មានអាងទឹកមួយ ដែលមានជំរៅជាងកន្លះម៉ែត្រ ហើយមានទឹកនៅក្នុងអាងពេញ ។ មុនពេលកើតហេតុ កុមារីរងគ្រោះនៅលេងក្បែរផ្ទះដូចរាល់ដង ដល់ពេលបាត់ក្មេងស្រីយូនេះពេក ឪពុកម្តាយ ក៏ទៅរកមើលឃើញកូនស្រីរបស់ខ្លួន បានលង់ទឹកស្លាប់បាត់ទៅហើយ នៅក្នុងអាងទឹកនោះ មានរូបសត្វធ្វើពីជ័រ និង បាល់១ក្នុងអាងទឹកនោះផងដែរ ។
សមត្ថកិច្ច បានធ្វើការសន្និដ្ឋានថា ក្មេងរងគ្រោះអាចជិះរូបសត្វនោះនៅខាងលើ និង លេងជាមួយនិងបាល់ ប៉ុន្តែពេលលេងនោះ ទៅដល់ក្បែរមាត់អាង បាល់អាចធ្លាក់ទឹកក្មេងស្រីរងគ្រោះព្យាយាមយកបាល់នោះ ក៏បណ្តាលឲ្យធ្លាក់ចូលក្នុងអាង លង់ស្លាប់ដោយគ្មានអ្នកដឹងតែម្តង ។
បើតាមការបញ្ជាក់របស់សមត្ថកិច្ច បានបញ្ជាក់ជាបឋមថា ក្មេងស្រីរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹស្លាប់ពិតប្រាកដមែននិងបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕










