កំពង់ឆ្នាំង ៖លោកសុខ សុន្ធីរ អនុប្រធានកិត្តិយសអនុសាខា និងលោកស្រី ជឹម ចោត អនុប្រធានអចិន្ត្រៃយ៍ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកទឹកផុស នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់អនុសាខា ជូនដល់គ្រួសារ ភ្លើងឆេះផ្ទះ ១គ្រួសារ នៅភូមិចំបក់ប្រសាទ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

អំណោយមនុស្សធម៌ របស់អនុសាខា ដែលបានជូនដល់គ្រួសាររងគ្រោះ នាពេលនោះមានអង្ករ ចំនួន៥០ គីឡូក្រាម ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកត្រី១យួរ មី ១កេះ កន្ទេល១ តង់ធំ១ ឃីត១កញ្ចប់( មុង១ ភួយ១ សារុង១ ក្រមារ១ ) ឆ្នាំងបាយ សម្លរ ៣ ចានបាយ ចានសម្លរ ៨ វែកបាយ វែកសម្លរ ៣ ខ្ទះឆាធំ១ វែកឆា១ និងថវិកា ចំនួន ១០០.០០០ រៀល ៕
អត្ថបទ ៖ហឹង ចូច

















