ព្រះធម្មវនវាសី ចន្ទមុនីនិងថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង និមន្តនិងអញ្ជើញចែកអាហារថ្ងៃត្រង់ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

  • កំពង់ឆ្នាំង ៖ព្រះធម្មវនវាសី ចន្ទមុនី ព្រះបាឡាត់គណខេត្តកំពង់ឆ្នាំង ស្តីទីព្រះសង្ឃាធិបតីវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត និងព្រះមន្ត្រីសង្ឃបាននិមន្តចែកអាហារថ្ងៃត្រង់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងខេត្តកំពង់ឆ្នាំង ។

    IMG_8350.jpeg

    អញ្ជើញចូលរួមចែកអាហារថ្ងៃត្រង់ដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងសាលាបឋមសិក្សាគំរូក្រុងស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១១ សីហា នេះមាន ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹកក្សា ខេត្តកំពង់ឆ្នាំង និងមន្ត្រីជាច្រើនរូបទៀត ។

    IMG_8351.jpeg

    នៅក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះធម្មវនវាសី ចន្ទមុនី ដែលបានផ្តល់ជាកញ្ចប់អាហាថ្ងៃត្រង់ សម្រាប់ចែកជូនដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅតាមមណ្ឌលប្រឡង ក្នុងខេត្តកំពង់ឆ្នាំង ទាំងពីរថ្ងៃនេះ ៕

    អត្ថបទ ហឹង ចូច ,រូបថត សន គន្ធនិវឌ្ឍន៍

    IMG_8352.jpeg
    IMG_8353.jpeg
    IMG_8354.jpeg
    IMG_8355.jpeg
    IMG_8356.jpeg
    IMG_8357.jpeg

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង