កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង បានទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទ៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ មានចំនួន ៣១៤ ១០៤នាក់ ស្មើនឹង៨៧,៣២ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៣៥៩ ៦៩៨នាក់ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកស្រីនួន ចាន់នី ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ខេត្តកំពង់ឆ្នាំង ។

លោកស្រី នួន ចាន់នី បានឲ្យដឹងទៀតថា គ្រប់ការិយាល័យបោះឆ្នោត នៅក្នុងខេត្តពុំមានបញ្ហារាំងស្ទះណាមួយរំខានដល់ដំណើរការបោះឆ្នោតឡើយ ។

សូមបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង មាន ៨ក្រុង ស្រុក ៧១ឃុំ សង្កាត់ មានការិយាល័យបោះឆ្នោត ចំនួន ៨១៨ ការិយាល័យ និងប្រជា ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន ៣៥៩ ៦៩៨នាក់ និងមានគណបក្សនយោបាយចំនួន១៤ ដែលបានចុះបញ្ជីឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧ នេះ ៕

