អង្ករ​ជា​ទេយ្យ​ទាន​របស់​សម្តេច​ធិប​តី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​បណ្ឌិត​ ត្រូវ​បាន​ប្រគេន​ព្រះ​សង្ឃ​៣៦​វត្ត ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​

  • កំពង់ឆ្នាំង ៖នៅក្នុងឳកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ក្រសួងធម្មការ និងសាសនា បាននាំយកអង្ករជាង១០តោន ជាទេយ្យទានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ប្រគេនដល់ព្រះ ចំនួន៣៦វត្ត ក្នុងខេត្តកំពង់ឆ្នាំង ។

    ឯកឧត្តម បណ្ឌិត សេង សុមុនី រដ្ឋលេខាប្រចាំការ តំណាងឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បាននាំយកអង្ករជាទេយ្យទានរបស់ សម្តេចមហាបវរធិបតី និងលោកជំទាវ បណ្ឌិត មកប្រគេនដល់ព្រះគ្រូចៅអធិការវត្តទាំង៣៦វត្ត នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅវត្តខេមវន្ត ហៅវត្តខ្សាម ក្នុងក្រុងកំពង់ឆ្នាំង ។

    នៅក្នុងឳកាសនោះលោក យិន សាវ៉េន អភិបាលរង ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍លើកឡើងពីសារសំខាន់ នៃព្រះពុទ្ធសាសនា ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងសន្តិភាព ស្ថេរភាព និងសុខដុមនីយកម្មសង្គម ។ យើងទាំងអស់គ្នាដែលកំពុងតែរស់នៅក្រោមដំបូលសន្តិភាព នាបច្ចុប្បន្ននេះ ត្រូវចេះរួបរួមសាមគ្គីគ្នា ចូលរួមថែរក្សាការពារ ទោះជាក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារសន្តិភាពឲ្យបាន ព្រោះសន្តិភាពនេះពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។

    ឯកឧត្តមបណ្ឌិត សេង សុមុនី បានបង្ហាញក្ដីរីករាយក្រៃលែង ដែលបាននាំយកអង្ករជាទេយ្យទាន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ប្រគេនដល់ព្រះសង្ឃចំនួន៣៦វត្ត ក្នុងខេត្តកំពង់ឆ្នាំង ក្នុងឱកាសពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណនេះ។

    ឯកឧត្តម បណ្ឌិត ក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាលសម្ដេច និងលោកជំទាវ តែងតែបានផ្ដាំផ្ញើសួរសុខទុក្ខមកដល់ប្រជាពលរដ្ឋ តាមរយៈក្រុមការងាររបស់រាជរដ្ឋាភិបាល ដែលបានចុះមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មិនដែលខកខានម្ដងណាឡើយ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង