កម្លាំង​ជំនាញ​រដ្ឋ​បាល​ជល​ផល​កំពង់​ឆ្នាំង​ បន្ត​ចុះ​បង្ក្រាប​បទ​ល្មើស​នេ​សាទ​នៅ​តាម​ដង​ទន្លេ​ ក្នុង​ភូមិ​សាស្ត្រ ​​ស្រុក​កំពង់​ត្រឡាច​

  • កំពង់ឆ្នាំង ៖កម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបន្តចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រ ស្រុកកំពង់ត្រឡាច ។

    លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង បានឲ្យដឹងថា កម្លាំងជំនាញបានចុះល្បាត នៅក្នុងភូមិសាស្ត្រឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច បានប្រទះឃើញមានបទល្មើសរបាំងស្បៃមុង និងរបាំងរាំងភ្ជឹតព្រែក ដោយសម្រេចធ្វើការរុះរើ និងបំផ្លាញចោល នៅនឹងកន្លែង តែម្តង ។

     

    លោក លី ឡា បញ្ជាក់ឲ្យដឹងថា របាំងស្បៃមុងមាន១០កន្លែង ប្រវែង៣០០ម៉ែត្រ លូស្បៃមុង ចំនួន១០គ្រឿង និងបង្គោលចំនួន ២០០ដើម ។ របាំងរាំងភ្ជឹតព្រែក២កន្លែង ប្រវែង៣០ម៉ែត្រ បង្គោល៦០ដើម លូសាច់អួន២គ្រឿង និងចាក់លែងត្រីចម្រុះ ចំនួន៦០គីឡូក្រាម ទៅក្នុងដែនទឹកធម្មជាតិវិញ ។

    នៅក្នុងប្រតិបត្តិការណ៍ បង្ក្រាបបទល្មើសនេសាទនេះ កម្លាំងជលផល មិនបានឃាត់ខ្លួនជនសង្ស័យណាម្នាក់ឡើយ ។ពួកគេបានគេចខ្លួន នៅមុនពេលដែលកម្លាំង ជំនាញចុះទៅដល់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង