កម្ពុជា​-ថៃ​ ​ជួប​ប្រជុំ​ពិ​ភាក្សា​ការងារ​ព្យាបា​ល​ស្តារ​នី​តិ​​សម្បទា​ ​អ្នក​ញៀន​គ្រឿង​ញៀន ​

  • រាជធានីភ្នំពេញ ៖ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២ ក្រោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៅសាលប្រជុំអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនមានជំនួបពិភាក្សាការងារព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដឹកនាំដោយលោកជំទាវ ឧត្ដមសេនីយ៍ ឯក ជ័យ បុប្ផា អគ្គលេខាធិការ រង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កម្ពុជា និងលោក ឆាវ៉ាលុត តុងឈីវ (Chavalut tongchiaw) ទីប្រឹក្សាទទួលបន្ទុកគ្រឿងញៀនអមស្ថាន​ទូត​ថៃប្រចាំនៅកម្ពុជា ដោយមានការអញ្ជេីញចូលរួមពីនាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា។

    ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានប្រាប់ឱ្យដឹងក្រោយជំនួបនោះថា ក្នុងនាមថ្នាក់ដឹកនាំស្ថាប៍នប្រយុទ្ធប្រឆាំងគ្រឿងញៀនយេីងទាំងពីរ ប្រធានប្រតិភូកម្ពុជា-ថៃ បានសម្តែងនូវការស្វាគមន៍ទៅវិញទៅមកដោយបានបង្ហាញពីស្មារតីកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសលេីការបង្ការទប់ស្កាត់បទល្មេីសគ្រឿងញៀនឆ្លងកាត់ព្រំដែន ប្រទេសទាំងពីរនិងការងារព្យាបាល ស្តារនីតិសម្បទា បណ្តុះបណ្តាល វិជ្ជាជីវៈ ដល់អ្នកញៀនគ្រឿងញៀននៅកម្ពុជា ។

    ឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា បានប្រាប់បន្ថែមថា ប្រធានប្រតិភូកម្ពុជា-ថៃ បានជជែកពិភាក្សាពីគម្រោងការផ្លាស់ប្តូរបទពិសោធន៍របស់យុវជនមកពីប្រទេសទាំង៦នៃមហាអនុតំបន់ទន្លេមេគង្គមានកម្ពុជា ថៃ ចិន ឡាវ វៀតណាម មុីយ៉ាន់ម៉ា លេីការធ្វេីទស្សនកិច្ច តំបន់ប្រឈមនឹងបញ្ហាគ្រឿងញៀនពីប្រទេសចិន ថៃ ឡាវ ដោយប្រេីមធ្យោយធ្វេីដំណេីរ តាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដែលគ្រោងធ្វេីខែកក្កដា ឆ្នាំ២០២២ខាងមុខ និងបានជជែកពិភាក្សាផងដែរពីការជួយដល់មជ្ឈមណ្ឌលជាតិ ព្យាបាល ស្តារនីតិសម្បទា ដល់អ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្តនិងផ្អែកលេីសហគមន៍ នៅខេត្តព្រះសីហនុ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង