លោក​ជំទាវ​ ប៊ន​ សុភី​ អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ចាស់​ជរា​ និង​ ស្ត្រី​មេ​​ម៉ាយ​ គ្មាន​ទី​ពឹង​ នៅ​ស្រុក​បរិបូរណ៍​

  • កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២២ លោកជំទាវ ប៊ន សុភី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយមន្ត្រីសាខា និង មន្រ្តីអនុសាខាស្រុកបរិបូណ៌ បានអញ្ជើញចុះសួសុខទុក្ខ និង នាំយកអំណោយជូនលោកយាយ កែវ មុន្នី អាយុ៨១ ឆ្នាំរស់នៅក្នុងដីចំណីវត្ត ក្នុងភូមិត្រពាំងពោធិ៍ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

    អំណោយរួមមាន អង្ករ ១០០គក. ត្រីខ ២យួរ. មីជាតិ ២កេស. ទឹកសុទ្ធ ២កេស .ទឹកផ្លែឈើ ១កេស . ឃីត ២ឈុត. ម៉ាស់ ២ ប្រអប់ . ថវិកា ១.០០០.០០០រៀល។

    បន្ទាប់មកលោជំទាវ ប៊ន សុភី និង ក្រុមការងារបានបន្តដំណើរសួសុខទុក្ខស្ត្រីមេម៉ាយ៣គ្រួសារទៀត ដោយក្នុង១គ្រួសារ ៗ ទទួលបានអង្ករ២៥គីឡូ , មី១កេស​,​ត្រីខ១០​កំប៉ុង,ទឹកត្រី១យួរម៉ាស់១ប្រអប់ ,ថវិកា ២គ្រួសារ ក្នុង១គ្រួសារទទួលបានម្នាក់៥០,០០០រៀលដោយឡែកគ្រួសារស្ត្រី ប្តីស្លាប់ នៅ ម្នាក់ឯង ថវិកា ចំនួន១១០,០០០ រៀល ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង