អគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា គ្រោះអគ្គិភ័យមួយបានកើតឡើង ដោយសារតែការដុតទៀន មិនប្រុងប្រយ័ត្ន ក៏បង្កជាអគ្គិភ័យឆាបឆេះផ្ទះចំនួន ១២ខ្នង និងសម្ភារៈមួយចំនួនទាំងស្រុង នៅ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ។
សមត្ថកិច្ចបន្តថា មានករណីគ្រោះអគ្គិភ័យឆាបឆេះមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ មួយដែលបានកើតឡើង ស្ថិតនៅចំណុចផ្លូវ ជាតិលេខ៥ ភូមិ៥ ក្រុម៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញអស់ចំនួន ១២ខ្នងផ្ទះតូច និងសម្ភារប្រើប្រាស់អស់ទាំងស្រុងផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងបង្ករគឺជាសំណង់មិនរៀបរយចំនួន ១២ខ្នងផ្ទះតូច ហើយបានរាលដាលដល់ផ្ទះអ្នកជិតខាងមានឈ្មោះ ចាន់ សារីម ភេទស្រី អាយុ៦១ឆ្នាំ មុខរបរ គ្រូតំប្បាញ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការដុតទៀនបង្កជាអគ្គិភ័យ។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆាបឆេះ ឈើលើថ្មក្រោម ទំហំ (១៥ម៉ែត្រ x ១៥ម៉ែត្រ ) ឆេះសំណង់មិនរៀបរយ ១២ខ្នងផ្ទះតូច និងរាលដាលដល់ផ្ទះសិប្បកម្មសូត្រតម្បាញ និងហូល ខូចខាតកុំព្យូទ័រចំនួន ៣គ្រឿង, ទូរទឹកកកចំនួន ១គ្រឿង, លុយខ្មែរចំនួន ២លានរៀល និងលុយដុល្លារចំនួន ១០០០ដុល្លារ អស់ទាំងស្រុង។

រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ