ខេត្ត​កំ​ពង់​ឆ្នាំង​ដំណើ​រ​ការ​ចាក់​វ៉ាក់​សាំង​ ចំ​នួន​២៤​គោល​ដៅ​ នៅ​ក្នុង​ក្រុង​និង​ស្រុក​ទាំង​៨​

  • កំពង់ឆ្នាំង ៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រមាណជាង៣៧ម៉ឺនដូសត្រូវបានរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាលផ្តល់ជូនដល់រដ្ឋបាលខេត្តកំពង់   ឆ្នាំង ដើម្បីដំណើរ​ការចាក់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង ឱ្យបានតាមផែនការ ដើម្បីទប់​​ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។


    នេះបើកតាមការបញ្ជាក់ របស់ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះ ក្នុងដំណើរចុះពិនិត្យមើល អំពីដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅក្នុងក្រុងកំពង់ឆ្នាំង ។

    ឯកឧត្តម បានបញ្ជាក់ថា ពេលនេះ ខេត្តកំពង់ឆ្នាំង បានកំពុងដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងក្រុងនិងស្រុកទាំង៨ របស់ខេត្ត ដែល​មានដល់ទៅ២៤គោលដៅ ។ ចំពោះការចាក់វ៉ាក់សាំងនេះ គឺអាជ្ញាធរមូលដ្ឋានបានរៀបចំនួនប្រចាំថ្ងៃដោយមិនឱ្យប្រជាពលរដ្ឋមកកកុញនោះទេ គឺម​ក​តាមវេណនិង ម៉ោង ដើម្បីបញ្ជៀសការឆ្លងជំងឺកូវីដ១៩ ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឲ្យដឹងថាចាប់តាំងពីថ្ងៃទី២៩ ខែមិថុនា រហូតមកដល់ថ្ងៃទី១៣ ខែកក្កដានេះ ក្រុមការងារបានចាក់វ៉ាក់សាំងជូនប្រជា​ពល​រដ្ឋ​​​បាន​​ជាង១០ម៉ឺនដូសរួចរាល់ហើយ នឹងកំពុងបន្តចាក់វ៉ាក់សាំងឱ្យបានគ្រប់តាមផែនការ ។


    ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងបន្តទៀតថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះ អាជ្ញាធរ បានយកចិត្តទុកដាក់ជាខ្លាំង ដោយបានចុះ​អប់រំ​​ផ្សព្វផ្សាយ នៅគ្រប់មូលដ្ឋាន ពិសេសកន្លែងប្រមូលផ្តុំមនុស្សច្រើន ដូចជាតាមរោងចក្រ ទីផ្សារ ដែលជាកន្លែងមានហានីភ័យខ្ពស់។ ហើយនៅ​​ចុង​​ក្រោយ​​​នេះ នៅក្រុងកំពង់ឆ្នាំង បានផ្ទុះការឆ្លងរាលដាលជាខ្លាំង បង្ករឱ្យបានការព្រួយបារម្ភ ហើយរហូតមកដល់ពេលនេះអាជ្ញាធរបានសម្រេចបិទ​​ផ្សារ​ចំនួន២ នៅក្នុងក្រុងកំពង់ឆ្នាំង ជាបណ្តោះអាសន្ន គឺផ្សារឆ្នាំង និង ផ្សារលើ ។

    ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវទៅកាន់ប្រជាពលរដ្ឋទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់​​ប្រសិនបើមានការសង្ស័យត្រូវ​​ប្រញាប់មករកគ្រូពេទ្យដើម្បីធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ រួមគ្នាទប់ស្កាត់ឱ្យបានទាន់ពេលវេលា ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង