ឯក​ឧត្តម​ ឆាយ​ សុ​ផល​ អនុ​រដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួង​ព័ត៌​មាន​ និង​លោក​ជំ​ទាវ​ផ្តល់​អំ​ណោយ​​ដល់​ប្រ​​ជា​ពល​រដ្ឋ​ ៣​គ្រួ​សារ​នៅ​ឃុំ​ជ្រៃ​បាក់​

  • កំពឆ្នាំង ៖ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាននិងលោកជំទាវ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំយកអំណោយ ជាស្បៀងនិងថវិកា ផ្តល់ជូនប្រជាពលរដ្ឋនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលជួបការលំបាកក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ ។

    អំណោយដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋចំនួន៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម មី១កេះ ទឹកត្រីមួយយួរ ទឹកសុីអុីវ១យួរ និងថវិកា ៤០.០០០រៀលផងដែរ ។

    ប្រជាពលរដ្ឋដែលទទួលអំណោយនាពេលនេះ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ឆាយ សុផល និង លោកជំទាវ ដែលបានចំណាយនូវធនធានផ្ទាល់ខ្លួន ជួយដល់់គ្រួសារដែលបានជួបការលំបាកដោយវិបត្តិកូវីត១៩ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង