ឯក​ឧត្តម​ ស៊ុន​ សុ​វណ្ណា​រិទ្ធិ​ អភិ​បាល​ខេត្ត​កំ​​ពង់​ឆ្នាំង​ អញ្ជើញ​ដាំ​កូន​ឈើ​ ដើម​ផ្កា ក្នុង​សា​លា​ស្រុក​សាម​គ្គី​មាន​ជ័យ​

  • កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមដាំកូនឈើ ជាប្រភេទដើមផ្កាលម្អរ នៅក្នុងបរិវេនសាលាស្រុកសាមគ្គីមានជ័យ ។

    នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់លោកអភិបាលស្រុក ដែលមានគំនិតផ្តួចផ្តើមដាំកូនឈើនិងដើមផ្កាទាំងនេះដើម្បីកែលម្អរសោភ័ណ្ឌភាពក្នុងបរិវេណសាលាស្រុកឲ្យមានភាពស្រស់ស្អាតនិងបរិស្ថានល្អ ។

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានផ្តល់មតិណែនាំដល់លោកអភិបាលស្រុកបន្ថែមទៀត ឲ្យយកចិត្តទុកដាក់ក្នុងការកែលម្អរសោភ័ណ្ឌភាពទីកន្លែងបំពេញការងារឱ្យបានល្អ ទាំងបរិស្ថាន និង សោភ័ណ្ឌភាព ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង