ឯ​ក​ឧត្តម​ ស៊ុន​ សុ​វណ្ណា​រិទ្ធិ​ អ​ភិ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ អញ្ជើញ​ចុះ​សាក​សួរ​សុខ​ទុក្ខ​និង​ផ្តល់​អំ​ណោយ​ដល់​ស្រ្តី​សម្រាល​កូន​ភ្លោះ​បី​នៅ​ឃុំ​ឆ្នុក​ទ្រូ​ ស្រុក​ប​រិ​បូរណ៍​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរជាមួយ ឯកឧត្តម​ គុយ ចន្ថា​ និងឯកឧត្តម ស៊ីវ​ រុន សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសាកសួរសុខទុក្ខនិងផ្តល់អំណោយដល់ស្រ្តីសម្រាលកូនភ្លោះបីនៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ។

    ក្នុងឧ៌កាសនោះឯកឧត្តមអភិបាលខេត្ត និង ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តបានផ្តល់ជូនថវិកាចំនួន១លានរៀលដើម្បីសម្រួលការលំបាក ។ ជាមួយក៏បានចែកជូនស្រ្តីដែលទើបសម្រាលកូនចំនួន៤នាក់ក្នុងម្នាក់១០ម៉ឺនរៀលផងដែរ។

    គួរបញ្ជាក់ថា ស្រ្តីសម្រាលកូនភ្លោះបី បានសម្រាលកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ សម្រាលបានកូនប្រុសបីស្ថិតនៅភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នកំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង