ខេត្តស្ទឹងត្រែង៖ បុរសជាជនស៊ីវិលម្នាក់ បានប្រើប្រាស់អាវុធខ្លី បាញ់សម្លាប់ស្ត្រីម្នាក់ រួចបាញ់សម្លាប់ខ្លួនឯងជាក្រោយ បណ្តាលឲ្យមានការភ្ញាក់ផ្អើលដល់អាជីវករ និងប្រជាពលរដ្ឋ ដែលរស់ជុំវិញផ្សារសាមគ្គី ខេត្តស្ទឹងត្រែង។

ហេតុការណ៍បាញ់ប្រហារនោះ បានកើតឡើងនៅម៉ោងជាង ៥ល្ងាច ថ្ងៃទី២៥មិថុនាឆ្នាំ២០២១នេះ នៅជ្រុងខាងកើត ឈាងខាងជើងផ្សារសាមគ្គីស្ទឹងត្រែង ជិតធនាគារកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្រោយផ្ទុះអំពើឃាតកម្មនោះ កម្លាំងសមត្ថកិច្ចខេត្ត បានចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីស្រាវជ្រាវពីអត្តសញ្ញាណជនរងគ្រោះ និងជនបង្ករហេតុ និងពីមូលហេតុដែលបណ្តាលឲ្យកើតឡើង នូវការបាញ់សម្លាប់គ្នា យ៉ាងសាហាវ និងគួរឲ្យញញើតនេះ។

ខណៈនេះ គេនៅមិនទាន់ដឹងពីមូលហេតុអ្វីដែលនាំឲ្យកើតមានអំពើឃាតកម្មនេះ នៅឡើយទេ៕










