រដ្ឋ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ ជូន​ដំ​ណឹង​ពី​ការ​ស្លាប់​របស់​អ្នក​ជំ​ងឺ​ម្នាក់​បន្ថែម​ទៀត​ ដោយ​សារ​ជំ​ងឺ​កូ​វីដ​១៩​

  • កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១នេះបានចេញសេចក្តីជូនដំណឹងពីស្លាប់បុរសជនជាតិខ្មែរម្នាក់ឈ្មោះទួន សារឿន អាយុ៧៣ឆ្នាំ រស់នៅភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលបានរកឃើញវិជ្ជមាន កូវិដ.១៩និងបានចូលមកសម្រាកព្យាបាល នៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុន សែន កំពង់ត្រឡាចដោយអាការៈហត់ដង្ហក់ ពិបាកដកដង្ហើមខ្លាំង កាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ។ ក្រុមគ្រូពេទ្យបានបញ្ជូនមកព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ប៉ុន្តែដោយសារការរលាកសួតខ្លាំង ដែលបណ្តាលមកពីជំងឺកូវិដ.១៩អ្នកជំងឺបានមរណភាពនៅវេលាម៉ោង៨និង៤៥នាទីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ។

    តាមការសន្និដ្ឋានរបស់គ្រូពេទ្យអ្នកជំងឺឈ្មោះទួន សារឿន ភេទប្រុស អាយុ៧៣ឆ្នាំ ជនជាតិខ្មែរ បានមរណភាព ដោយសារជំងឺរលាក សួតធ្ងន់ធ្ងរ បណ្តាលមកពីជំងឺកូវីដ-១៩ ។

    រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏ចូលរួមចំណែកសោកស្ដាយជាពន់ពេក និង សូមចូលរួមមរណទុក្ខយ៉ាងក្រៀមកំ្រ ជាទីបំផុតជាមួយក្រុមគ្រួសារសពនិងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង