ដោយ​សារ​ភ្លើង​ប្រ​ចណ្ឌ​ប្តី​ទាញ​ពូ​ថៅ​កាប់​ប្រ​ពន្ធ​បណ្តាល​ឲ្យ​ស្លាប់​ នៅ​ខេត្ត​ពោធិ​សាត់​

  • ពោធិ៍សាត់ ៖ ដោយសារភ្លើងប្រចណ្ឌបុរសម្នាក់បានទាញពូថៅ កាប់ប្រពន្ធ ជាច្រើនកន្លែង បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចគេចខ្លួនបាត់ ។

    ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

    ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ករណីឃាតកម្មខាងលើ បង្កឡើងដោយជនសង្ស័យ (ជាប្ដី) ឈ្មោះឡូញ ធារ៉ា អាយុ៣៨ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ បានប្រើពូថៅ កាប់ទៅលើជនរងគ្រោះ (ជាប្រពន្ធ) ឈ្មោះស៊ុ ចាន់នី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ត្រូវចំក្បាល ត្រូវដៃទាំងសង្ខាង និង ដងខ្លួនជាច្រើនកន្លែង បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម នៅនឹងកន្លែងរួចគេចខ្លួនបាត់ស្រមោល ។

    ចំពោះមូលហេតុដែលឈានដល់ករណីឃាតកម្មខាងលើ ត្រូវបានគេនិយាយតតគ្នាថា មកពីភ្លើងប្រច័ណ្ឌ ។ បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកោសលវិច្ច័យ រួចប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង