រដ្ឋ​បាល​ខេត្ត​កំ​ពង់​ឆ្នាំង​ បញ្ចប់​ការ​បិទ​ខ្ទប់​និង​បើក​ឡើង​វិញ​ ភូមិ​សា​​ស្ត្រ​ភូមិ​កណ្តាល​ សង្កាត់​ផ្សារ​ឆ្នាំង​ ក្រុង​កំ​ពង់​ឆ្នាំង​

  • កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសបញ្ចប់ការបិទខ្ទប់ និង បើកឡើងវិញ នូវភូមិសាស្ត្រ ភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ មាន ការ ឆ្លងរាល ដា លនៃជំងឺ កូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ” ចាប់ពី  ថ្ងៃទី ២៧ ខែ ឧស ភា ឆ្នាំ២០២១ តទៅ។

    ស្របគ្នាជាមួយនឹងការបើកឡើងវិញនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានណែនាំឲ្យ ប្រជាពលរដ្ឋគ្រប់ ៗ ក្រុមគ្រួសារ និង គ្រប់ៗរូប ត្រូវអនុវត្ត ឱ្យ បានម៉ឺងម៉ាត់ នូវវិធានការសុខាភិបាល “៣ការពារ និង៣កុំ” គ្រប់ ពេលវេលា។ ក្នុងនោះគ្រប់ៗគ្រួសារត្រូវផ្តល់ ព័ត៌មាន មកអាជ្ញាធរ ភូមិ សង្កាត់និង សមត្ថកិច្ចឱ្យ បានទា ន់ ពេល វេលា ក្នុងករណីមាន មនុស្សនៅតំបន់ ហានិភ័យចូលមកដល់មូលដ្ឋាន។

    គួរបញ្ជាក់ ថា កាលពីថ្ងៃទី១២ ខែឧសភា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចបិទខ្ទប់ ភូមិកណ្តាល ស្ថិតនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ មានការឆ្លង រាលដាល នៃ ជំងឺកូវីដ-១៩ “ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ក្នុងរយៈពេល២ សប្តា ហ៍ គិតចាប់ពីថ្ងៃទី១២ ខែឧសភា ក្នុងគោលបំណង ធានា ដល់ ប្រសិទ្ធ ភាព នៃការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ដែលត្រូវបានបិទខ្ទប់និងទប់ស្កាត់ជំងឺនេះ មិន ឱ្យ ឆ្លងរា ល ដាល ទៅតំបន់ ផ្សេង ទៀត៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង