រដ្ឋ​បាល​ខេត្ត​កំពង់​ឆ្នាំង​ ប្រ​កាស​រក​ឃើញ​ និង​ បង្ហាញ​អត្ត​សញ្ញាណ​មនុស្ស​៦​នាក់​បន្ថែម​ទៀត​ ដែល​ទើប​នឹង​រក​ឃើញ​វិជ្ជ​មាន​កូ​វីដ​.១៩​

  • កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបជូន សាធារណជននិងប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ពិសេសប្រជាពលរដ្ឋ ដែលធ្លាប់ពាក់ព័ន្ធនឹងទីតាំង ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌,ភូមិកោះថ្កូវ ឃុំកោះថ្កូវ និង ភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ឱ្យបានជ្រាបថា មានករណីឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុង”ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ខេត្តកំពង់ឆ្នាំង រកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់បន្ថែមទៀត ។

    ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលនឹងអ្នកជំងឺកូវីដ១៩ដែលទើប រកឃើញនេះ សូមរួសរាន់ទំនាក់ទំនងមកអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុត ដើម្បីយកសំណាកវិភាគរកមេរោគកូវីដ.១៩ និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃឲ្យបានត្រឹមត្រូវ ។

    សូមបញ្ជាក់ថា អ្នកជំងឺកូវិដ.១៩ ទាំង៦នាក់នេះ ត្រូវបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង