ប្រធាន​ក្រុម​ប្រឹក្សា​ខេត្តកំ​ពង់ឆ្នាំង ណែនាំ​​អាជ្ញាធរ​​​និងថ្នាក់​ដឹក​នាំ​គ្រប់​អង្គភាព​​​ បង្កើន​ការ​ប្រុងប្រយ័ត្ន​​និង​ចូល​រួម​​ទប់​ស្កាត់​ជំងឺ​កូវី​ដ-១៩

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ ប្រាប់ទៅមន្ត្រីអាជ្ញាធរនិងថ្នាក់ដឹកនាំ​​​គ្រប់​អង្គ​​ភាព​ ឲ្យបង្កើនការចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ​កូវិដ.19 ឲ្យមានប្រសិទ្ធិភាព ។ ការណែនាំរបស់ឯកឧត្តម ​ដូចនេះធ្វើឡើង​​ នៅ​ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី២១ អាណត្តិទី៣ នាព្រឹកថ្ងៃទី៤ ខែ​មី​នា ឆ្នាំ២០២១ ។

    ឯកឧត្តម ឡុង ឈុនឡៃ បានមាន ប្រសាសន៍បញ្ជាក់ថា បើទោះបីស្ថិតនៅក្នុងបរិបទ នៃការឆ្លង​រីករាលដាល​នៃជំងឺ​កូវីដ១​​៩​​ក៏ដោយ​​​ខេត្ត​​កំពង់​ឆ្នាំងនៅតែបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ ប៉ុន្តែតម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋនៅតែ​​មាន ដែលទាមទារឲ្យអាជ្ញាធរខេត្ត មន្រ្តី​​ជំនាញបន្តចូលរួមដោះរាល់បញ្ហាប្រឈមដែលកើតឡើងនៅក្នុងមូលដ្ឋាន ពិសេសគឺការផ្តល់សេវាសាធារណៈ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ និង ពង្រឹងការអនុវត្តគោលនយោភូមិឃុំមានសុវត្ថិភាព។ ជាមួយនេះក៏ត្រូវបង្កើនការផ្សព្វផ្សាយ និងតាមដានយ៉ាង​យក​ចិត្ត​ទុក​ដាក់​នៅ​តាម​សហគមន៍ មូលដ្ឋានរបស់ខ្លួនក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ​កូវីដ១៩ អោយមានប្រសិទ្ធិភាព ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង