កំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និង មានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី៤ ខែមិនាឆ្នាំ២០២១ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃឹម សុផាត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ចំពោះលទ្ធផល នៃប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ។ ក្នុងនោះម្នាក់ឈ្មោះ សុក ឌឹក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិព្រែកសា លា ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ និងម្នាក់ទៀតឈ្មោះ ង្វៀង យុាំងហ្គ្រិច ភេទប្រុសអាយុ ២៦ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យដឹងទៀតថា ក្នុងពេលឃាត់ខ្លួនជនសង្សឹយ សមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀនចំនួន ៤កញ្ចប់,ទូរសព្ឌ័២គ្រឿងនិងម៉ូតូ ១គ្រឿងផងដែរ៕