ថ្នាក់ដឹកនាំ ៣រូបក្នុងជួរគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមមាន ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចាក់វ៉ាក់សាំងការពារកូវីដ១៩ ជាលើកដំបូង នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សម្រាប់ការចាក់វ៉ាក់សាំងការពារកូវីដ១៩នៅព្រឹកមិញនេះ បានធ្វើឡើង តំណាលគ្នាជាមួយនឹងអភិបាលខេត្ត រាជធានី រដ្ឋមន្ត្រី ឥស្សរជន មួយចំនួន បន្ទាប់ពីមានការអំពាវនាវ ពីប្រមុខរាជរដ្ឋាភិបាល ឱ្យធ្វើជាបន្ទាន់និងដើម្បី ឱ្យប្រជាជន មហាជន មានការទុកចិត្ត លើវ៉ាក់សាំង ពីប្រទេសចិននេះ ។


