កូន​កម្លោះ​ស្លាប់ចោលកូនក្រមុំ​ ក្នុងពេល​កំពុង​រៀបអាពាហ៍​ពិពាហ៍​

  • កំពង់ឆ្នាំង៖ សម្លេងភ្លេងការដែលប្រគុំរណ្តុំត្រៀមទទួលភ្ញៀវកិត្តិយសបាន ប្រែក្លាយជាស្ងប់ស្ងាត់មួយរំពេច បន្ទាប់កូន​កម្លោះ​ដែល​​ត្រៀមទទួលពរជ័យពីភ្ញៀវកិត្តិយសនាពេលល្ងាចនេះ  បានខ្យល់គរស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍​កូន​កម្លោះ​ស្លាប់ចោលកូនក្រមុំ​នេះ បានកើតឡើងកាល​ពីវេលា​ម៉ោង១៥និង៣០នាទីសៀលថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២១ នៅភូមិ​កណ្ដា​ល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង

    ប្រភពពីក្រុមគ្រួសារបានប្រាប់ឲ្យដឹងថា កូនកម្លោះដែលស្លាប់នេះឈ្មោះ ក្រុង ពុធ អាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិសំរោង សង្កាត់​​ផ្សារឆ្នាំង ក្រុង.ខេត្តកំពង់ឆ្នាំង

    ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយពីបញ្ចប់ពិធីតាមប្រពៃណី និងត្រៀមចាំទទួល​ភ្ញៀវមកពិសារ​ភោជនីអាហារ​នៅពេល​ល្ងាច។ កូនកម្លោះក៏មានអាការៈមិនស្រួលខ្លួន ភ្លាមៗនោះក្រុមគ្រួសារបាននាំគ្នាជួយសង្រ្គោះ​និងបានប្រញ៉ាប់​ប្រញ៉ាល់​​ដឹកមកសង្រ្គោះនៅមន្ទីរពេទ្យខេត្ត ប៉ុន្តែដោយសារអាការៈធ្ងន់ធ្ងរពេកក៏បានស្លាប់តែម្តង ហើយក្រុម​គ្រួសារ​កូនកម្លោះ​បាន​ដឹក​សពយកទុកដាក់នៅគេហដ្ឋានកូនកម្លោះ ស្ថិតនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី

    ប្រជាពលរដ្ឋអ្នកជិតខាងក្នុងភូមិបានសម្តែងនូវការតក់ស្លុតរន្ធត់យ៉ាងក្រៃលែង ក្រោយពីកូនកម្លោះ បានស្លាប់ចោលកូនក្រមុំ​ភ្លាមៗ​​បែបនេះ ខណៈដែលគម្រោងអាពាហ៍ពិពាហ៍បានត្រៀមរាប់ខែមកហើយនោះ តែបែជាអកុសល្យកូនកម្លោះស្លាប់​ចោល​រោងការបែបនេះ

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង