កំពង់ឆ្នាំង៖ មនុស្ស៣នាក់ត្រូវកម្លាំងប៉ូលីស ការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងអធិការដ្ឋានគរបាលស្រុកសាមគ្គីមានជ័យ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ ពីបទរក្សាទុក ជួញដូរ និង ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ។
លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាជនសង្ស័យដែលប៉ូលីសឃាត់ខ្លួននេះ ទី១,ឈ្មោះហយ.បញ្ញា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិបឹងកក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ទី២,ឈ្មោះញឹមវុធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់
ឆ្នាំង ។ ទី៣,ឈ្មោះរឿន.ឈុនលី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង។
លោកវរសេនីយ៍ឯក ហ៊ុល វាសនា បានឲ្យដឹងទៀតថា ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចឆែកឆេរកឃើញវត្ថុតាងថ្នាំញៀនចំនួន៩
កញ្ចប់ស្មើនឹង៣៧,១១ក្រាម,ទូរសព្ទ៣គ្រឿង,ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង,សម្ភារ:វេចខ្ចប់ និង ឧបករណ៍ជក់មួយចំនួនទៀត។
ជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ ៕