ខេត្តកំពង់ឆ្នាំងបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី២០២០-២០២១

  • កំពង់ឆ្នាំង៖ ថ្ងៃចន្ទទី១១ ខែមករា ឆ្នាំ២០២១នេះ ជាកាលកំណត់ នៃការបើកបវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២០២០២១ ដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា

    ការបើកបវេសនកាលឆ្នាំសិក្សាឆ្នាំ២០២០២០២១ ត្រូវបានពន្យារពេលរហូតដល់ខែមករានេះ  ព្រោះតែការរីករាតត្បាត នៃជំងឺកូវីដ១៩។

    ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២០២០២១ នៅសាលាបឋមសិក្សា និង អនុវិទ្យាល័យគិរីសុវណ្ណវង្ស ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ

    នៅក្នុងឱកាសនោះឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់សិស្សានុសិស្សទាំងអស់ សូមរក្សាគម្លាតសុវត្ថិភាព និង រក្សាអនាម័យឱ្យបានជាប់ជានិច្ច ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩ នៅគ្រប់ទីកន្លែង ដែលធ្វើឱ្យប៉ះពាល់ការសិក្សានិង សេដ្ឋកិច្ចជាតិទាំងមូល។

    ឯកឧត្តម បានធ្វើការផ្តាំផ្ញើរដល់សិក្សានុសិស្សទាំងអស់ត្រូវបន្តខិតខំរៀនសូត្រ ឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងមិត្តល្អ និងត្រូវចៀសឲ្យឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដែលបង្កអសន្តិសុខដល់សង្គម

    ចំពោះលោកគ្រូ អ្នកគ្រូ ត្រូវខិតខំបន្ថែមទៀតផ្តល់សេវាអប់រំ ឲ្យកាន់តែប្រសើរឡើង ធ្វើយ៉ាងណា កូនចៅប្រជាពលរដ្ឋទទួលបានសេវាអប់រំបានស្មើៗគ្នា ដោយពុំមានការរើសអើង

    គ្រឹះស្ថានសិក្សា ត្រូវបន្តកសាងបរិស្ថានសាលារៀនស្អាត សាលារៀនបៃតង មានទឹកស្អាត មានបង្គន់អនាម័យ  កន្លែលាងដៃ និងសួនធម្មជាតិ ធ្វើយ៉ាងណាឲ្យសក្តិសមជាកមន្លែងសម្រាប់ការអប់រំនិងបណ្តុះគំនិតស្អាតស្អំ និង ឥរិយាបទល្អ 

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង