រាជរដ្ឋាភិបាល សម្រេចផ្អាកប្រារព្ធ​ព្រះរាជពិធីបុណ្យអុំទូក សម្រាប់ថ្នាក់ជាតិ ប៉ុន្តែរាជធានីខេត្ត អាចរៀបចំទៅ​តាមលទ្ធភាព​ជាក់​ស្ដែង

  • យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យ​​ប្រជុំពេញ​អង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៩ ខែកញ្ញា រាជរដ្ឋាភិបាល បាន​​សម្រេច​​ផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ថ្នាក់ជាតិ ឆ្នាំ២០២២នេះ។

    ដ្បិតតែផ្អាករៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ថ្នាក់ជាតិ ប៉ុន្តែចំពោះការរៀបចំពិធី បុ​​ណ្យ​​អុំទូក​កម្សាន្ត សប្បាយរបស់ប្រជាជននៅតាមបណ្តារាជធានីខេត្តនានាទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅបានតាម លទ្ធភាព ជាក់​ស្ដែង ​ដោយគិតទាំងពិធីបុណ្យភ្ជុំបិណ្ឌនៅខែកញ្ញា និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខែវិច្ឆិកា ដើម្បី​បង្កភាពសប្បាយរីករាយ​ជូនប្រជាពលរដ្ឋ បង្កើន បរិយាកាសទេសចរណ៍ ក៏ដូចជាផ្ដល់ឱកាស នៃការរកប្រាក់ចំណូលដល់ បង​ប្អូន​​ប្រជាពលរដ្ឋផងដែរ។

    គួរបញ្ជាក់​ថា​ ដោយសារតែ​បារម្ភពីការ​ឆ្លងរីករាលដាល​នៃ​ជំងឺកូវីដ​១៩​ ពិធីបុណ្យអុំទូក ​បណ្តែតប្រទីប ​អកអំបុក​ និង​សំពះព្រះខែ ក៏បាន​​​សម្រេច​ផ្អាកដូចគ្នានេះដែរ ​កាលពី​ឆ្នាំ២០២០ និងឆ្នាំ២០២១​ កន្លងទៅ ។ ​​​ ប៉ុន្តែរដ្ឋាភិបាល​​ បាន​អនុញ្ញាត​អោយ​ប្រជាពលរដ្ឋ ​មន្ត្រីរាជការ ​និង​បុគ្គលិក​ក្រុមហ៊ុនឯកជន​ទាំងអស់​បានឈប់​សម្រាក ស្របតាមប្រកាសរបស់ក្រសួងការងារ​និងបណ្តុះ​បណ្តាល​​វិជ្ជាជីវៈ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង