កំពង់ឆ្នាំង៖ ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុលនៃស្នងការដ្នាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងប៉ុស្តិ៍សនគរបាលរដ្នបាល ស្រុករលាប្អៀរ ស្រុកសាមគ្គីមានជ័យ និង ស្រុកកំពង់ត្រឡាច បានសហការប្រគល់គ្រាប់ចាស់ៗដែលសេសសល់ពីសម័យសង្គ្រាមជូនទៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា-CMAC ចំនួន ០៤គ្រាប់។
បើតាមស្នងការដ្នាននគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា គ្រាប់ដែលប្រគល់ជូនមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា-CMAC រួមមាន គ្រាប់ប្រភេទ៦០mmចំនួន១គ្រាប់ អ្នកផ្តល់ព័ត៌មាន ឈ្មោះ អ៊ុង វុន្នី ភេទប្រុស មុខរបរគ្រូបង្រៀន ស្ថិតនៅភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គ្រាប់រ៉ូកែតចំនួន១គ្រាប់ គ្រាប់៦០mmចំនួន១គ្រាប់ ភូមិតាំងពោន ឃុំពាម ស្រុកសាមគ្គីមានជ័យ និងគ្រាប់ផ្លោងចំនួន១គ្រាប់ នៅភូមិដើមពពេល ឃុំថ្មឥដ្ន ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ៕