នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង ដឹក​នាំកម្លាំង​ចុះបង្ក្រាប​បទល្មើស​ ក្នុង​រដូវត្រី​ពង​កូន​

  • កំពង់ឆ្នាំង ៖ កម្លាំង​ជំនាញ​រដ្ឋបាលជល​ផលកំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក លី ឡា បានសហការជាមួយកម្លាំង​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ចុះ​បង្ក្រាប​បទល្មើស ក្នុងរដូវត្រីពងកូន និង ជារដូវបិទនេសាទ មិន​អនុញ្ញាត្តឲ្យ​មានការចាប់ត្រី ដោយប្រើឧបករណ៍ ហាមឃាត់​នោះឡើយ ។ ប្រតិបត្តិ​​​ការ​ណ៍បង្ក្រាបបទល្មើសនេសាទនេះធ្វើឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ នៅតាមដងទ​ន្លេសាប ក្នុងភូមិសាស្ត្រ​ស្រុកជលគិរី​ និង​ស្រុក​កំពង់​លែង ខេត្តកំពង់ឆ្នាំង ។

    លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថា ប្រតិបត្តិការចែកចេញជា២ក្រុម ដែលក្រុមទី១ លោកដឹកនាំ​ផ្ទាល់ សហការ​ជា​មួយ​គណបញ្ជាការឯកភាពស្រុក កំពង់លែង ប្រើប្រាស់កំលាំង ២៥នាក់មធ្យោបាយ្រណូត៨គ្រឿង បានចុះទៅកាន់ភូមិសាស្ត្រ ឃុំស្វាយរំពារ និង ឃុំ​សំ​រោង​សែន ត្រង់ចំណុចទំនប់ស្រុក និង បាយឡៅ ដោយបានធ្វើការរុះរេីរបាំងសាច់អួនក្រឡាញឹក និង បំផ្លាញចោលនូវនឹងកន្លែងតែម្តង ។

    ចំពោះក្រុមទី២ដឹកនាំដោយលោក សេង សុវណ្ណារិទ្ធិ កម្លាំងចូលរួមមានខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និង ខណ្ឌរដ្ឋបាលជលផលកំពង់ចាម កង​កម្លាំង​​សមត្ថកិច្វ ចុះតាមដងទន្លេត្រង់ចំណុចព្រែកឱម៉ាល់ ព្រែកស្ទឹងស្ងួត ព្រែកតារស់ ប្រើប្រាស់កម្លាំងសរុប២៦នាក់និងមធ្យោបាយកាណូត​​៥​គ្រឿង បានប្រទះឃើញរបាំងស្បៃមុង និង របាំងផ្ជិតព្រែក ហើយបានធ្វើការរុះរើ និង បំផ្លាញចោលនៅនឹងកន្លែងតែម្តង។

    លោក លី ឡា បានឲ្យដឹងថា ចំពោះលទ្ធផល ក្រុមទាំង២សម្រេចធ្វើការ រុះរើ របាំងសាច់អួនក្រឡាញឹក២៨កន្លែង ប្រវែង ១៤០០ម៉ែត្រ លប​លូ​ចំនួន​​៥៦​មាត់ របាំងភ្ជិតព្រែក២កន្លែង ប្រវែង៣៥ម៉ែត្រ លបចំនួន៤គ្រឿង រុះរើរបាំងស្បៃមុង១២កន្លែង ប្រវែង ២៥០ម៉ែត្រ លូស្បៃមុងចំនួន១២មាត់ បង្គោល​ចំនួន​​៩៩០ដេីម និង បានចាក់លែងត្រីចម្រុះចូលក្នុងដែននេសាទវិញបានចំនួន៥៥ គីឡូក្រាមផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង