ប្រជាពលរដ្ឋជាច្រើននាក់បាននាំគ្នាសម្រុកទៅដងយកប្រេងដែលហូរតាមប្រឡាយស្របតាមផ្លូវជាតិលេខ៣ជិតប្រជុំជនវាលរេញ ក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅវេលាថ្ងៃត្រង់ ថ្ងៃ២៩ ខែធ្នូ ឆ្នាំ២០១៩។ បើតាមសមត្ថកិច្ចបញ្ជាក់ថាប្រេងនេះមានប្រភពមកពីធ្លាយស៊ីទែនប្រេងចេញពីស្ថានីយ៍ប្រេងមួយកន្លែងនៅជាប់នឹងសួនច្បារររង្វង់មូលវាលរេញប្រមាណជាង៣០០ម៉ែត្រ។
បើតាមសមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា ប្រេងនេះជាប្រេងម៉ាស៊ូតមានចំនួនប្រមាណជាង៣០០០លីត្រធ្លាយចេញពីស៊ីទែន ស្តុកនៅក្នុងស្ថានីយ៍ ដោយសារបញ្ហាខុសបច្ចេកទេស។ ទោះជាយ៉ាងនេះក្តីទាំងសមត្ថកិច្ចនិងទាំងម្ចាស់ស្ថានីយ៍ប្រេងមិនមានការហាម ឃាត់ពលរដ្ឋដែលនាំគ្នាទៅដងប្រេងនេះឡើយ ដោយគ្រាន់តែណែនាំឱ្យប្រុងប្រយ័ត្នប៉ុណ្ណោះ៕