លោក សុខ សំណាង និងសហការីនៃនាទី«កុនខ្ញុំ» ផ្ញើសាជូនពរឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និង ទូរទស្សន៏ជាតិ

  • លោក សុខ សំណាង ជាផលិតករ និងជាអ្នកដឹកនាំកម្មវិធី«កុនខ្ញុំ» ប្រចាំស្ថានីយ៏ទូរទស្សន៏ជាតិកម្ពុជា បានផ្ញើសាលិខិត​ជូនពរ​ឆ្នាំថ្មី ដល់បណ្តាថ្នាក់ដឹកនាំមួយចំនួនក៏ដូចជាមន្ត្រីក្រោមឱវាទ។ ក្នុងនោះមានសាជូនពររដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមន្ត្រី​ក្រោម​ការ ព្រមទាំអគ្គនាយកទូរទស្សន៏ជាតិកម្ពុជា ផងដែរ។

    កម្មវិធី«កុនខ្ញុំ» បានបង្កើតឡើងរយៈពេល២ឆ្នាំ មកហើយ ដោយមានការវិវត្តន៏ច្រើន ក្រោយពេលដំណើរការកម្មវិធី។ កម្មវិធី​ផ្តោតលើការ បង្ហាញស្នាដៃ របស់បុគ្គលមួយចំនួន ដែលមានការតស៊ូ ក្នុងសិល្បៈ ដូចជា ជីវិតផលិតករភាពយន្ត តារាសម្តែង តារាចម្រៀង ព្រមទាំង រឿងរ៉ាវពាក់ព័ន្ឋជាច្រើនទៀត។ ក្រោមការអនុញ្ញាតិ ចាក់ផ្សាយរបស់ ថ្នាក់ដឹងនាំទើបកម្មវិធី អាចដំណើរ​ការ មកទល់ពេលនេះ ។ ដូចនេះទាំងសហការី និងអ្នកដឹកនាំ បានបង្ហាញនូវទឹកចិត្តថ្លែងអំណរគុណ ប្រសិទ្ឋពរជ័យ ឆ្នាំថ្មីប្រកប​ដោយ សេចក្តីសុខ រីកចម្រើន ជោគជ័យ គ្រប់ភារកិច្ចបន្តទៅមុខជានិរន្តន៏។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង