ប្រសិនគ្មានការប្រែប្រួលនោះទេ ក្រុមគ្រូពេទ្យជំនាញព្យាបាលជំងឺកូវីដ១៩ របស់ប្រទេសចិន នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៨:៣០ ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ តាមជើងយន្តហោះពិសេស។ នេះជាក្រុមគ្រូពេទ្យជំនួយទី១របស់ប្រទេសចិន ទៅកាន់ប្រទេសអាស៊ាន ខណៈដែលជំងឺកូវីដ១៩ កំពុងរាតត្បាតក្នុងតំបន់ និងទូទាំងសកលលោក គួរឲ្យបារម្ភ។
ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃកម្ពុជា នឹងមានវត្តមានក្នុងពិធីបដិសណ្ឋារកិច្ច នៅព្រលានយន្តហោះ៕