កំពង់ឆ្នាំង ៖ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានប្រារព្ធធ្វើទិវាសុខភាពមាតានិងទារក ក្រោមប្រធានបទ « រួមគ្នាពង្រឹងសេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវ័យ និងអាហាររូបត្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាពនៅឆ្នាំ ២០៣០ ។

ទិវានេះប្រារព្ធធ្វើនៅមណ្ឌលសុខភាពសែប ក្នុងស្រុកកំពង់ត្រឡាច នាព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយស និងលោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ។

នៅក្នុងឳកាសនោះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានចែកជូនគ្រឿងឧបភោគបរិភោគ ដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីកូនតូចចំនួន៦២នាក់ ក្នុងម្នាក់ៗទទួលបានអង្ករចំនួន៣០គីឡូក្រាម,មី១កេស ,ត្រីខ១យួរ ,ឃីត១កញ្ចប់ ( មុង១,ភួយ១ ,ក្រមា១ ,សារ៉ុង១ ) កន្សែងពោញគោ១ ,ស្រោមដៃទារក១គូ ,ស្រោមជើងទារក១គូ,មួកទារក១ ,ទឹកដោះគោឆៅ១ឡូ ,ស្តរស កន្លះគីឡូក្រាម ,និងថវិកា មួយចំនួនផងដែរ ៕



