ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង សហការជាមួយមន្ទីរអប់រំ ធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់និងផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សនៅតាមវិទ្យាល័យ

កំពង់ឆ្នាំង ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានសហការជាមួយមន្ទីរអប់រំ យុវជននិងកីឡា ធ្វើយុទ្ធនាការចុះផ្សព្វផ្សាយច្បាប់និង ផលប៉ះពាល់ នៃគ្រឿងញៀនដល់សិស្ស នៅតាមវិទ្យាល័យ នានា ក្នុងខេត្តកំពង់ឆ្នាំង ។

លោកវរៈសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្ត ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា អនុវត្តតាមការ ណែនាំរបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានកំណត់ឲ្យកម្លាំងជំនាញចុះផ្សព្វផ្សាយច្បាប់និងផលប៉ះពាល់ នៃគ្រឿងញៀននេះ គ្រប់វិទ្យាល័យទាំងអស់នៅទូទាំងខេត្ត ។

លោក ហ៊ុល វាសនា បានបញ្ជាក់ឲ្យដឹងថា យុទ្ធនាការនេះ ចាប់ផ្តើមធ្វើពីក្រុងកំពង់ឆ្នាំងមុនគេ ហើយនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ធ្វើនៅវិទ្យាល័យទឹកហូត ក្នុងស្រុករលាប្អៀរ សរុបបាន៤វិទ្យាល័យហើយ ។ យុទ្ធនាការនេះដែរ ធ្វើឡើងក្នុងគោលបំណង ទប់ស្កាត់ ការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀន ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង