មន្ត្រី​ក​សិកម្ម ​៖ តម្លៃ​ស្រូវ​នៅ​ខេត្ត​កំពង់​ឆ្នាំង​ ឆ្នាំ​នេះ​ខ្ពស់​ជាង​ឆ្នាំ​មុន​

  • កំពង់ឆ្នាំង ៖ នៅក្នុខណៈពេល ដែលប្រជាកសិករ កំពុងប្រមូលផលស្រូវស្រាល តម្លៃស្រូវ ដែលពួកគាត់លក់ចេញ មានតម្លៃខ្ពស់ជាងឆ្នាំមុន ។ នេះបើតាមការបញ្ជាក់ពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង ។

    លោក ប្រធានមន្ទីរបានឲ្យដឹងថា នៅក្នុងសប្តាហ៍នេះ តម្លៃស្រូវក្រអូបស្ងួត ១ ៥៥០ រៀលក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន២៥០រៀល ក្នុង​១គីឡូក្រាម។ស្រូវចម្រុះស្ងួតជាមធ្យមតម្លៃ ១ ៤៥០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន២៥០រៀល ក្នុង១គីឡូក្រាម ។ស្រូវ IR សើមតម្លៃ ១ ១៥០រៀល ក្នុង១គីឡូក្រាម ខ្ពស់ជាងឆ្នាំ២០២២ ចំនួន២០០រៀល ក្នុង១គីឡូក្រាម ។

    លោក ងិន ហ៊ុន បានឲ្យដឹងទៀតថា គិតត្រឹមថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០២៣ ប្រជាកសិករនៅទូទាំងខេត្តកំពង់ឆ្នាំង សម្រេចប្រមូលផលស្រូវស្រាលបានចំនួន ១៦ ៩៥៦ ហិកតាហើយ លើផ្ទៃដីដាំដុះបានចំនួន ១៣៩ ៤៨៦ ហិកតា ដោយទទួលបានទិន្នផលជាមធ្យម ចំនួន ៣ ៩១០ គីឡូក្រាម ក្នុង១ហិកតា៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង