ឯក​ឧត្តម​ ហេ​ង​ រតនា ៖ស៊ីម៉ាក់​កំពុង​យក​ចិត្តទុក​ដាក់​ពង្រឹង​សមត្ថភាព​ជំនាញ​បោស​សម្អាត​មីន​ដល់​មន្ត្រី​ជំនាន់​ក្រោយ​ឲ្យ​មាន​សមត្ថភាព​ខ្ពស់​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌល សកម្មភាពកំចាត់មីន កម្ពុជា បាន​​​មានប្រសាសន៍ឲ្យដឹងថា បច្ចុប្បន្ននេះស៊ីម៉ាក់បាននឹងកំពុងយកចិត្តទុក​ដាក់​ពង្រឹងសមត្ថភាពជំនាញ ក្នុងការទទួលខុសត្រូវ លើ កិច្ចប្រតិបត្តិការណ៍បោសសម្អាតមីន ដល់មន្ត្រីជំនាន់ក្រោយឲ្យមានសមត្ថភាពខ្ពស់ និង មានភាពច្បាស់លាស់ លើកិច្ចការបោស សម្អាតមីន ដោយធានាបាននូវសុវត្តិភាព ។

    ឯកឧត្តម ហេង រតនា បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺបច្ចេកទេសបោសសម្អាតមីនជំនាន់ទី១៤៣ នា​​ព្រឹក​ថ្ងៃទី​​៣១ ខែតុលា ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពមីន ដែលមាន​ទីតាំង ស្ថិតនៅក្នុង​ខេត្តកំពង់ឆ្នាំង ។

    ឯកឧត្តម ហេង រតនា បានមានប្រសាសន៍ បញ្ជាក់ទៀតថា វគ្គហ្វឹកហ្វឺននេះពិតជាមានសារៈសំខាន់ដល់សិក្ខាកាមទាំងអស់ ដែល​បាន​សិក្សានូវបទពិសោធ បច្ចេកទេសថ្មីៗ លើការងារបោស សម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រកបដោយសុវត្តិភាពខ្ពស់ ក្នុង​ការ​បំ​ពេញ​ការងារជាក់ស្តែងរបស់ខ្លួន នៅចំការមីន ។

    ឯកឧត្តម ម៉ុង សុគន្ធារ័ត្ន ប្រធានវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន បានឲ្យដឹងថា វគ្គហ្វឹកហ្វឺនមូលដ្ឋានបច្ចេកទេសបោស​សម្អាត​មីននេះ មានរយះពេល៥៩ថ្ងៃ មានសិក្ខាកាមចូលរួមចំនួន ១១៩នាក់ ដោយបានសិក្សានៅក្នុងវិទ្យាស្ថានលើផ្នែកទ្រឹស្តី និង អនុវត្តជាក់ស្តែង នៅទីវាលតាមបណ្តាកងឯកភាព ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង