សិស្ស​ជាប់និទ្ទេស​Aទាំង​២៣​នាក់​ នៅក្នុ​ងខេត្ត​កំពង់ឆ្នាំង​ ទទួ​លបានម៉ូតូ​ម្នា​ក់១គ្រឿង​

  • ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រគល់ម៉ូតូម្នាក់មួយគ្រឿង ជារង្វាន់លើកទឹកចិត្តជូនដល់សិស្សជាប់និទ្ទេសA នៅក្នុងខេត្តកំពង់ឆ្នាំងទាំង២៣នាក់។ ពិធីប្រគល់ម៉ូតូនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចចៅហ្វាយវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និង ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ។

    បើតាម ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ម៉ូតូទាំង២៣គ្រឿង ដែលត្រូវគល់ជូនសិស្សនិទ្ទេសAនោះ ជាអំណោយរបស់ សម្តេចចៅហ្វាយវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និង ជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តម បណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ។

    គួរបញ្ជាក់ថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង២៧ ខែធ្នូ ឆ្នាំ ២០២១ ខេត្តកំពង់ឆ្នាំង មានសិស្សជាប់និទ្ទេស A ចំនួន ២៣នាក់ ក្នុងចំណោមសិស្សនិទ្ទេស A ទូទាំងប្រទេសចំនួន ១៧៥៣នាក់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង