ជំនន់​ទឹកស្ទឹងក្រាំង​ពន្លៃ ហូរ​កាត់​ផ្លូវជាតិ​លេខ​៥ ប្រវែង​៥០ម៉ែត្រ ត្រង់​ចំណុច​ព្រំប្រទល់​ខេត្តកំពង់​ឆ្នាំង និងខេត្តកំពង់​ស្ពឺ

  • កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ ទឹកស្ទឹងក្រាំងពន្លៃ បានជន់ឡើង​បណ្តាលឲ្យលិចកំណាត់ផ្លូវជាតិលេខ៥ ត្រង់​ចំណុចគីឡូម៉ែត្រលេខ៣៩,៤០ ព្រំប្រទលរវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ។ ប៉ុន្តែចរាចរណ៍របស់យានយន្តគ្រប់ប្រភេទ នៅតែអាចឆ្លងកាត់បានៅឡើយ ។
    លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តកំពងឆ្នាំង បានឲ្យដឹងថា ទឹកដែលបានហូរកាត់ផ្លូវជាតិលេខ៥ មានតែមួយកន្លែងទេនៅត្រង់ចំណុចគីឡូម៉ែត្រលេខ៣៩,៤០ ប៉ុន្តែទឹកលិចមិនជ្រៅឡើយ អាចធ្វើដំណើរឆ្លងកាត់បាន ។
    លោក ដោក ប៊ុនថុន បានឲ្យដឹងទៀតថា ស្ថានភាពទឹកនៅទំនប់អន្លង់ជ្រៃ បានធូស្រាលបន្តិចហើយ ។ នៅថ្ងៃទី២២ កក្កដានេះ ទ្វារទឹកបានបិទវិញទុកតែមួយប៉ុណ្ណោះ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង