+ ការលើករងខ្ពស់បែបនេះ នឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដូចជា៖
– រុក្ខជាតិអាចចាក់ឫសបានស្រួលដោយសារដីផុសល្អ
– រក្សាសំណើមក្នុងដីបានយូរ ហើយមិនសូវទាមទារឲ្យមានការស្រោចទឹកញឹកញាប់ ពិសេសនៅពេលឫសចាក់ដល់ស្រទាប់ជីដែលរលួយ
– ផ្ដល់ជីជាតិបន្តិចម្ដងៗ តាមរៈភាពពុកនៃសារធាតុសរីរាង្គដែលមានក្នុងរណ្ដៅឬពំនួន

– ទប់ស្កាត់ការហូរសឹកឬហូរច្រោះដោយទឹកជ្រាបចូលក្នុងដីបានលឿន
– អាចដាំដំណាំបន្លែមួយសារទៀត ក្រោយប្រមូលផល ដោយមិនទាមទារឲ្យលើកជារង ថ្មីទេ គឺគ្រាន់តែជ្រោយដីប៉ុណ្ណោះ ក៏ប៉ុន្តែគេត្រូវដូរប្រភេទដំណាំ ៕ ប្រភព: អ៊ាង សុផល្លែត
