កំពង់ឆ្នាំង៖ ក្មេងទំនើង៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង២១ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ពីបទជិះម៉ូតូដុតផាវបោះលើផ្លូវ បង្ករសម្លេងភ្ញាក់ផ្អើល និង ភ័យខ្លាច នៅតាមដងផ្លូវសាធារណ: ចាប់ពីចំណុចផ្លូវឃុំជ្រៃបាក់ស្រុករលាប្អៀរ រហូតដល់ចំណុចសួនសម្ដេចចៅហ្វាវ៉ាំងគង់ សំអុល ក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។

ក្រុមក្មេងទំនើងដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននេះ១.ថា ប៊ុនថន ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ។ ២.ម៉ក់តេង ឧត្ដម ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។ ៣.ភី សៃហៀង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ។ និង ៤.ម៉ន ប៊ុនថេន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ច ដកហូតវត្ថុតាងបានផាវប្រភេទគ្រាប់បែក ចំនួន៣៦គ្រាប់ ម៉ូតូចំនួន២គ្រឿង ដែកកេះចំនួន២ កាបូបដាក់ផាវចំនួន១ ។
ក្រោយពេលឃាត់ខ្លួន កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីបន្តនិតិវិធី ៕










