ប្រ​ធាន​មន្ទីរ​​ទេស​ចរណ៍​៖ រម​ណីយ​ដ្ឋាន​ធម្ម​ជាតិ​ក្នុង​ខេត្ត​កំ​ពង់​ឆ្នាំង នឹង​បើក​វិញ​នៅ​ថ្ងៃ​ស្អែក​ តែ​អ្នក​ទៅ​លេង​ត្រូវ​ចូល​រួម​អនុ​វត្ត​វិ​ធាន​“៣ការ​ពារ​ និង ​ ៣​កុំ​”​

  • កំពង់ឆ្នាំង៖ រមណីយដ្ឋានធម្មជាតិ និង សួនកំសាន្តនានា ក្នុុងខេត្តកំពង់ឆ្នាំង នឹងត្រូវអាជ្ញាធរអនុញ្ញាតបើកឲ្យចូលលេង កម្សាន្តឡើងវិញ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ស្អែកនេះ បន្ទាប់ពីបិទផ្អាកជាបណ្តោះអាសន្នរយះពេល១០ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវិដ១៩ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នៅយប់ថ្ងៃទី៦ ខែតុលានេះ ។

    លោក សេង សាលី បានសង្កត់ធ្ងន់ថា ទោះបីជារមណីយដ្ឋាននិង សួនកំសាន្តនានា នឹងបើកឲ្យភ្ញៀវទេសចរណ៍ចូលលេងកំសាន្ត ចាប់ពីថ្ងៃស្អែកនេះ ប៉ុន្តែ អាជ្ញាធរ និងមន្ទីរទេសចរណ៍ ក៏អំពាវនាវ ដល់អ្នកទៅលេងកម្សាន្ត ត្រូវចូលរួមអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាល ជាពិសេស វិធាន“៣ការពារ និង ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន ។

    គួរបញ្ជាក់ថា រមណីយដ្ឋានធម្មជាតិ ទូទាំងខេត្តកំពង់ឆ្នាំង ត្រូវអាជ្ញាធរខេត្ត ប្រកាសបិទផ្អាកជាបណ្តោះអាសន្ន រយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕អត្ថបទ៖ សុគន្ធារី

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង