កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកសាមគ្គីមានជ័យ និងជាប្រធានក្រុមការងារចុះជួយឃុំស្វាយ ព្រមទាំងក្រុមការងារ បាននាំយកនូវអង្ករចំនួន ២តោន ជូនរដ្ឋបាលឃុំស្វាយ សម្រាប់ត្រៀមបម្រុងទុកចែកជូនដល់ប្រជាពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័ក្ត ពាក់ពន្ធ័នឹងជំងឺកូវីដ-១៩ នៅក្នុងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានណែនាំដល់រដ្ឋបាលឃុំស្វាយ ត្រូវបន្តធ្វេីការផ្សព្វផ្សាយនូវសារអប់រំ និងវិធានការសុខាភិបាលនានា រួមទាំងវិធានការ ៣ការពារ និង៣កុំ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ដោយឡែក ឃុំស្វាយ ក៏បានរៀបចំទីតាំងធ្វើចត្តាឡីស័ក្តចំនួន២កន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបានត្រឡប់ពីចំណាកស្រុក។
សូមបញ្ជាក់ផងដែរថា អង្ករចំនួន ២តោន (២ ០០០គីឡូក្រាម)នេះ មានការចូលពី ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ១ ៥០០គីឡូក្រាម ឯកឧត្តម អ៊ុក ប្រជា ២០០គីឡូក្រាម ឯកឧត្តម ស្រី សុទ្ធា ២០០គីឡូក្រាម និងលោក ស៊ឺ ម៉ូរ៉ាណាល់ ១០០គីឡូក្រាម។










