ខេត្ត​កំ​ពង់​ឆ្នាំង​ បន្ត​រ​​ក​​ឃើញ​អ្នក​វិជ្ជ​មាន​​កូ​វី​ដ​​-១៩ ចំ​នួន​ ២៦​នាក់​ ជាសះ​ស្បើយ​​៨៥​នាក់​​និង​​​ស្លាប់​ម្នាក់

  • កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រកាសបន្តរកឃើញអ្នកវិជ្ជមាន កូវីដ-១៩ តាម រយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន២៦នាក់ ជាសះស្បើយមានចំនួន ៨៥នាក់ និងស្លាប់ម្នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាល ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ០៧ ខែសីហា នេះ ។

    រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា អ្នកវិជ្ជមាន កូវីដ-១៩ ទាំង២៦នាក់ មានជាអាជីវករ កម្មករ សិស្សនិងគ្រូបង្រៀន។ អ្នកវិជ្ជមានកូវីដ-១៩ ទាំង២៦នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូ ក្រុង មណ្ឌលព្យាបាលវិទ្យាល័យ តេជោ ហ៊ុន សែន ទឹកហូត មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច មណ្ឌលព្យាបាល វិទ្យា ល័យ ហ៊ុន សែន បរិបូណ៌ និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង ។

    ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងដោយផ្ទាល់ឬប្រយោលជាមួយ អ្នកវិជ្ជមានកូវីដ-១៩ ទាំង២៦នាក់ក្នុងរយៈពេល១៤ថ្ងៃមុនសូមមកពិនិត្យសំណាកជាបន្ទាន់នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែល នៅជិតបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩និង ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង៣កុំ”។

    ក្រៅពីប្រកាសរកឃើញអ្នកឆ្លងថ្មី រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានប្រកាសពីមរណភាពបុរសជនជាតិខ្មែរឥស្លាមម្នាក់អាយុ ៧០ឆ្នាំ ដោយសាជំងឺកូវីដ-១៩ រស់នៅភូមិស្រែប្រិយ៍ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។ បុរសបានស្លាប់នេះ បានចូលមកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៨:៥៥នាទីព្រឹក។ដោយស្ថានភាពជំងឺធ្ងន់ធ្ងរ ទោះបីក្រុមគ្រូពេទ្យបានព្យាបាលតាមបច្ចេកទេសយ៉ាងណាក៏ដោយ អ្នកជំងឺបានមរណភាពនៅថ្ងៃ ទី០៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩:៣០ នាទីព្រឹក៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង