រដ្ឋបាល​​​ខេត្តកំពង់ឆ្នាំង​ អនុញ្ញាត​​ឱ្យ​​បើក​ដំ​ណើរការ​​ឡើងវិញ​​​​​ផ្សារ​ឆ្នាំង និង​​​តំបន់​​​​ជុំវិញ​

  • កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញផ្សារឆ្នាំង និងលំនៅឋានដែលជាប់ពាក់ព័ន្ធ​ជាមួយនឹងផ្សារ​ឆ្នាំងតាមផ្លូវ​​លេខ៤០ ចាប់​​​ពី​​ទំនប់បារាំង រហូតដល់ផ្លូវកែងវត្ដទេពធីតារាម ក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់​​ឆ្នាំង ចាប់ពីថ្ងៃទី​​២០ ខែកក្កដា ឆ្នាំ២០២១ នេះតទៅ។

    ទន្ទឹមគ្នានឹងការបើក​ដំ​ណើរការ​​​ឡើងវិញ​​​​​ផ្សារ​ឆ្នាំង និង​​​តំបន់​​​​ជុំវិញ​នេះ​ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏ណែនាំឱ្យប្រជាពលរដ្ឋ និងម្ចាស់តូបលក់ដូរទាំងអស់ បន្តចូលរួមជាមួយអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយ និងចូលរួមអនុវត្តវិធាន​​ការពារ​​របស់ក្រសួងសុខាភិបាលគឺ “ពាការពារ និង ៣កុំ” ឱ្យបានខ្ជាប់ខ្ជួន។

    គួរបញ្ជាក់ថា ផ្សារឆ្នាំងនិងលំនៅឋានដែលជាប់ពាក់ព័ន្ធ ស្ថិតក្នុងភូមិសាស្រ្ត ភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ត្រូវ​បាន​អាជ្ញា​ធរ សម្រេចបិទ​ជា​​​បណ្តោះ​​អាសន្ន កាលពីថ្ងៃទី៨ខែកក្កដា ។ ការបិទផ្សារឆ្នាំង និង លំនៅឋានដែលពាក់ព័ន្ធមិនឲ្យមានការចេញចូលលក់ដូរ ជាបណ្តោះអាសន្ននេះ ដើម្បី​​ទប់ស្កាត់ការឆ្លង​រាល​ដាល​ នៃជំងឺកូវិដ.១៩ បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវិដ.១៩ ចំនួន២៣នាក់ ជាអាជីវករ និង ប្រជាពលរដ្ឋរស់នៅ​ក្នុងតំបន់​បិ​ទ​ខ្ទប់នេះ ៕ អត្ថបទ៖ សីហា

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង